ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women League) រដូវកាលឆ្នាំ២០២៥ បានបញ្ជប់សប្តាហ៍ទី៤ ហើយ កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ស្របពេលក្រុមនារីសមាគមបាល់ទាត់ខេត្តណ្ដាល ជាក្រុមមិនទាន់រកបានជ័យជម្នះសោះ និងគ្រាប់បាល់ស៊ុតចូលទីគូប្រកួតសម្បី ១ក្រាប់ ខណ:របូតគ្រាប់បាល់វិញ ៤៨គ្រាប់។

ខណ:ក្រុមមិនទាន់ចាញ់សោះ មានក្រុមនារីភ្នំពេញក្រោន វិសាខា និងបឹងកេត ដោយឡែកសម្រាប់ក្លិបបាល់ទាត់សៀមរាប។ស្របពេលក្រុមនារីភ្នំពេញក្រោន ឈរកំពូលតារាង ៣សប្ដាហ៍ជាប់គ្នា គិតចាប់ពីសប្ដាហ៍ទី២មក។
តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី៤

បញ្ជី Top Scorers ត្រឹមសប្តាហ៍ទី៤

ពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៣១ គ្រប់នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ចិកា ឆ្នាំ២០២៥ ខណៈការប្រកួតរៀបចំឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅតាមកីឡដ្ឋានទាំង ៨របស់ក្រុមដែលជាមាជិក។
សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖ ក្រុមនារីព្រះខ័នរាជស្វាយរៀង ក្រុមនារីភ្នំពេញក្រោន ក្រុមនារីវិសាខា ក្រុមនារីបឹងកេត ក្រុមនារីណាហ្គាវើលដ៍ ក្រុមនារីខេត្តសៀមរាប ក្រុមនារីមីស្ទើរលេង ក្រុមនារីខេត្តកណ្តាល៕


