ភ្នំពេញ៖ ទុស្សេខ្សែរភ្លើងបង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កអោយមានការផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងនិងរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់។

ហេតុការណ៍គ្រោះអគ្គិភ័យបានបង្កឡើងកាលវេលាម៉ោង​ ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០២៥ សស្ថិតភូមិពោធ៍រលំ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៍មាននៅទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះខាងលើបានយកម៉ូទ័របូមទឹកចេញពីអណ្តូងដើម្បីយកទឹកមកប្រើប្រាស់ ខណៈពេលកំពុងតែបូមទឹកស្រាប់តែទុស្សេខ្សែរភ្លើងនៅខាងលើផ្ទះបង្កជាអគ្គិភ័យឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យដើម្បីចេញជួយបាញ់ពន្លត់។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចទទួលបានព័ត៌មានករណីមានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងជួយអន្តរាគមន៍បាញ់ពន្លត់ជៀសវាងរាលដាលបន្តទៅកាន់ផ្ទះប្រជាពលរដ្ឋក្បែរខាង ហើយកម្លាំងជុំនាញបានធ្វើការអោយរលត់ទៅវិញទាំងស្រុងនៅម៉ោង១និង១៥នាទី រសៀលថ្ងៃ ខដដែល។

ករណីគ្រោះអគ្គិភ័យខាងលើនេះដែរ ឆេះផ្ទះអស់១ខ្នង ទាំងស្រុងនិងឆ្លងទៅឆេះដំបូលផ្ទះដែលនៅជាប់គ្នារងការខូចខាតអស់ដំបូលមួយចំហៀងទៀត តែពុំមានអ្នករងរបួសឬស្លាប់ក្នុងហេតុការណ៍ខាងលើនេះឡើយ៕

អត្ថបទ៖ សេងសាវី

Share.