ឧត្តរមានជ័យ ៖ មណ្ឌលសុខភាព តាមន្តសែនជ័យ ដែលស្ថិតនៅក្នុងភូមិតាមន្តសែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលរងបាក់បែក ខូចខាតខ្ទេចខ្ទីស្ទើរទាំងស្រុង ដោយសារកងទ័ពថៃផ្លោងគ្រាប់ចូល ។

បើតាមមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា មណ្ឌលសុខភាពតាមន្តសែនជ័យ ដែលបម្រើសេវា សុខភាពជូនប្រជាពលរដ្ឋខ្មែរនៅក្បែរព្រំដែន ដោយសារកងទ័ពឈ្លានពានថៃ ប្រយុទ្ធវាយប្រហារមកលើកងទ័ពកម្ពុជា ថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមព្រំដែន បានបាញ់ផ្លោង ទម្លាក់គ្រាប់ ស្រោចមកលើ ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ បណ្តាលឱ្យរងខូចខាត ឆេះ បាក់បែក ខ្ទេចខ្ទី ដូចមណ្ឌលសុខភាពខាងលើ រងខូចខាតអគារ សម្ភារៈ បរិក្ខាពេទ្យ ។

អត្ថបទ៖ តាតុងសែនជ័យ

Share.