ពោធិ៍សាត់÷ ឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់បានទទួលជំនួយ ជាគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់រូមនិងថវិកា ពីអាជ្ញាធរអគ្គិសនីកម្ពុជា ក្រុមហ៊ុន សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដោយស្មារតីខ្មែរតែមួយខ្មែរជួយខ្មែរសម្រាប់ចែកចាយផ្គត់ផ្គង់ដល់វីរៈកងទ័ពស្នេហាជាតិការពារមរណភាពទឹកដីនិងជនភៀសសឹកដោយសារសៀមឃ្លានពានអធិបតេយ្យភាពជាតិ។
ការប្រគាល់ទទួលជំនួយនេះធ្វើឡើងនៅសាលាខេត្តពោធិ៍សាត់ថ្ងៃទី 30 ខែមិថុនាឆ្នាំ 2025 ។




ជំនួយសប្បុរសធម៌ទាំងនោះរួមមាន ឯកឧត្តមយឹមវិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងមន្ត្រីក្រោមឱវាទ ឧបត្ថម្ភថវិកាចំនួន 50 លានរៀល លោកឧកញ៉ា អ៊ាវ ម៉េង អគ្គនាយកក្រុមហ៊ុន EM ថវិការ៥០០០ ដុល្លារ លោកជៀបលេង អគ្គនាយកក្រុមហ៊ុន EMAX Electronic ថវិការ ៥០០០ដុល្លារ ដង្វាយគណៈកម្មការគ្រិសបរិស័ទតាមបណ្ដើរខេត្តក្រុង ឧបត្ថម្ភថវិកា ៩៥៥០០០រៀល ឯកឧត្តមជួយសែមនិងលោកជំទាវជាខេង រួមហ្នឹងសប្បុរសជនជាច្រើនផ្សេងទៀត ទាំងក្នុងនិងក្រៅខេត្ត បាននាំយកស្បៀង សម្ភារៈប្រើប្រាស់ផ្សេងៗ គ្រឿងឧបភោគបរិភោគ និងថវិកាដូចគ្នាផងដែរ។ ដែលជំនួយទាំងអស់នេះ ត្រូវបាននាំយកទៅចែកជួនដល់ដៃវីរៈកងទ័ពនិងបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលភៀសសឹកចេញពីតំបន់ប្រឈមដោយគ្រាប់កាំភ្លើងធន់ធ្ងន់សៀមវាប្រហារ ក្នុងឃុំថ្មដាស្រុកវាលវែង មកស្នាក់នៅបណ្ដោះអាសន្នក្នុងកន្លែងសុវត្ថិភាពទីប្រជុំជនស្រុកវាលវែង។






ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការអរគុណយ៉ាងជ្រើសជ្រៅបំផុតចំពោះម្ចាស់ជំនួយទាំងអស់ ដែលបានចំណាយទាំងសម្ភារៈថវិកានិងស្មារតី យ៉ាងផុលផុស ក្នុងពេលប្រទេសជាតិជួបការលំបាកដោយសារទាហានសៀមធ្វើទុក្ខបុកម្នេញចិញ្ចឹមចិត្តលេបទឹកដីខ្មែរយើងឥតឈប់ឈរ ប្រើប្រាស់គ្រប់មធ្យោបាយ វាយប្រហារទាំងកំរោល បំពានច្បាប់អន្តរជាតិ។




ឯកឧត្តមលើកឡើងថា សកម្មភាពផ្ដល់ជំនួយរបស់បងប្អូនជនជាតិខ្មែរយើង បានបង្ហាញឲ្យពិភពលោកឃើញថាខ្មែរយើងពិតជាខ្លាំង ខ្មែរជួយខ្មែរខ្មែររួបរួមគ្នាតែមួយ ក្រុមការដឹកនាំរាជរដ្ឋាភិបាលរបស់សម្ដេចតេជោហ៊ុនសែននិងដឹកនាំបន្តសម្ដេចធិបតីហ៊ុនម៉ាណែត ប្រកាន់យកគោលការសន្តិភាពដោយគោរពច្បាប់មិនចង់មានសង្គ្រាមជាមួយប្រទេសណាឡើយជាពិសេសប្រទេសភូមិផងរបងជាមួយ៕
