ឧត្តរមានជ័យ៖ ក្រោយបញ្ចប់នៃសង្គ្រាម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ អង្គភាពសុីម៉ាក់ បន្តចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ កុមារ ភៀសសឹក បង្កើនការប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅសល់រាយប៉ាយ កប់ដី នៅតំបន់កើតសង្គ្រាម ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ។

អាជ្ញាធរសុីម៉ាកបានឱ្យដឹងថា ក្រោយបញ្ចប់សង្គ្រាម ឃើញមានបន្សល់នូវគ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកបង្កោម គ្រាប់ផ្សេងៗទៀត ដែលកងទ័ពថៃបាញ់ផ្លោងមកលើទឹកដីកម្ពុជា បន្សល់ទុកលើដី កប់ដី ។

ជៀសវាងកើតមានគ្រោះថ្នាក់ ដោយសារគ្រាប់យុទ្ធភណ្ឌទាំងនោះ ពលរដ្ឋ ភៀសសឹក ពិសេសកុមារតូចៗ ឃើញ ឬសង្ស័យ ហាមប៉ះពាល់ ត្រូវរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច អាជ្ញាធរសុីម៉ាក់ ដើម្បីចុះទៅអន្តរាគមន៍៕

អត្ថបទ៖ តាតុងសែនេជ័យ

Share.