ក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី ប្រេស៊ីល ស្លូវើនី និងប៉ូឡូញ ដឹកដៃគ្នាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់បាល់ទះបុរសកម្រិតពិភពលោក FIVB Men’s Volleyball Nations League 2025 នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសចិន។

កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២ សីហា ២០២៥៖
- អ៊ីតាលី ប៉ះ ស្លូវេនី វេលាម៉ោង ២:០០នាទីរសៀល
- ប្រេស៊ីល ប៉ះ ប៉ូឡូញ វេលាម៉ោង ៦:០០នាទីល្ងាច
លទ្ធផលប្រកួតនៅថ្ងៃវគ្គ ៨ក្រុម កាលពីថ្ងៃទី៣០-៣១ កក្កដា ២០២៥៖
- អ៊ីតាលី ៣-១ គុយបា (២៥-១៨, ២៥-១៩, ២០-២៥, ២៥-២១)
- ប្រេស៊ីល ៣-១ ចិន (២៩-៣១, ២៥-១៩, ២៥-១៦, ២៥-២១)
- ស្លូវើនី ៣-១ បារាំង (២៥-២២, ១៥-២៥, ២៥-១៩, ២៥-១៨)
- ប៉ូឡូញ ៣-០ ជប៉ុន (២៥-២៣, ២៦-២៤, ២៥-១២)

ការប្រកួតពានរង្វាន់បាល់ទះផ្នែកបុរស 2025 FIVB Volleyball Men’s Nations League ត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី១១ មិថុនា ដល់ថ្ងៃទី៣ សីហា ២០២៥ ដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៨ក្រុម ធ្វើឡើងនៅប្រទេសចិន។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕


