
ការប្រកួតលីគយុវជន អាយុក្រោម ១៨ឆ្នាំ និង១៦ឆ្នាំ Cambodian Youth League បានចាប់ផ្ដើមរដូវកាលថ្មីឆ្នាំ២០២៥-២៦ហើយកាលពីថ្ងៃទិ២៧ កក្កដា កន្លងទៅ ខណៈក្រុមទាំង១០ ដែលជាសមាជិក មានប្រធានក្លិបគ្រប់គ្រង តាមក្លិបនីមួយៗ។

សារព័ត៌មានត្រយង សូមណែនាំឱ្យស្គាល់ប្រធានក្លិបទាំង១០រូប ប្រចាំលីគយុវជន ទាំង២កម្រិត នៅរដូវកាលថ្មី នេះ៖
- ទី១ អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត
- ទី២ ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
- ទី៣ លោក AKIHIRO KATO ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ
- ទី៤ លោក កាំង សេន ប្រធានក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ
- ទី៥ ឯកឧត្តម ខូវ ឆាយ អគ្គលេខាធិការក្លិបាល់ទាត់កងយធពលខេមរភូមិន្ទ
- ទី៦ លោក លី ហៀង អគ្គលេខាធិការក្លិបាល់ទាត់ភ្នំពេញក្រោន
- ទី៧ លោកជំទាវ កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា
- ទី៨ លោក Yean Chheang អគ្គលេខាធិការសាលាបាល់ទាត់ជាតិបាទី
- ទី៩ លោក NORNG SARUN អត្គលេខាធិការសាលាទម្រង់ទិសខេត្តកំពុងឆ្នាំង
- ទី១០ លោក OUK CHANTHA ប្រធានក្រុមបាលទាត់សាលាទម្រង់ទិសរាជធានីភ្នំពេញ
ការប្រកួតលីគយុវជន អាយុក្រោម១៦ និង១៨ឆ្នាំ U16&U18 Cambodian Youth League ឆ្នាំ២០២៥-២៦ មាន ១០ក្រុមចូលរួមប្រជែងពាន រួមមាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។
គួរបញ្ជាក់ថា ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ នេះតទៅដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈការប្រកួតប្រព្រឹត្តរៀងរាល់ថ្ងៃអាទិត្យ ដោយក្រុមយុវជនU18 ធ្វើឡើងនៅពេលព្រឹក រីឯក្រុមយុវជន U16 ប្រកួតនៅពេលរសៀល៕

