ការប្រកួត​ពាន​រង្វាន់លីគកំពូលឡាវ Lao League 1 រដូវកាលថ្មី ឆ្នាំ២០២៥-២៦ នឹង​មាន​ ១០ក្រុម​ចូល​រួម​ប្រជែង ដោយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៥។

សមាជិក​ក្រុម​ទាំង ១០ ត្រៀម​ប្រជែង​ពាន Pepsi Lao League 1 រដូវកាល 2025/2026 រួមមាន៖

  • ក្លិបបាល់ទាត់ EZRA FC
  • ក្លិបបាល់ទាត់ Young ELEPHANTS
  • ក្លិបបាល់ទាត់ ប៊ីអាយអេស ម៉ាស្ទ័រ BIS MASTER FC
  • ក្លិបបាល់ទាត់ហ្លួងប្រាបាង LUANGPRABANG FC
  • ក្លិបបាល់ទាត់ ARMY FC
  • ក្លិបបាល់ទាត់ ណាំថា យូណាយធីត NAMTHA UNITED
  • ក្លិបបាល់ទាត់ MAZDA GB FC
  • ក្លិបបាល់ទាត់ ចំប៉ាសាក់ អាវិនញូ CHAMPASAK AVENIR FC
  • ក្លិបបាល់ទាត់ សាឡាវ៉ាន់ យូណាយធីត SALAVAN UNITED
  • ក្លិបបាល់ទាត់សុវណ្ណខេត SAVANNAKHET FC

ការប្រកួតនឹងត្រូវប្រើក្នុងពហុកីឡដ្ឋានចំនួន៧ ពហុកីឡដ្ឋានជាតិ ពហុកីឡដ្ឋានកងទ័ព ពហុកីឡដ្ឋានចំប៉ាសាក់ ពហុកីឡដ្ឋានហ្លួងប្រាបាង ពហុកីឡដ្ឋានហ្លួងណាំថា ពហុកីឡដ្ឋានសាលាវ៉ាន់ និងពហុកីឡដ្ឋានសុវណ្ណខេត។

សមម្រាប់​រដូវ​កាល​នេះ​ដែរលីគកំពូលឡាវ បាន​បន្ថែម​ប្រាក់រង្វាន់សរុបរហូតដល់ ៦០០លានគីប (២ ៧ ៨០៣.៥២ដុល្លារ) កើនឡើង ១៥០លានគីប (កើន ៦ ៩៥០.៨៨ដុល្លារ ពីរដូវកាលចាស់ និងទទួលបានសិទ្ធិចូលរួមប្រកួត​ពាន​រង្វាន់ជើងឯកក្លិបអាស៊ី។

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ Ezra Football Club បាន​គ្រង​ជើង​ឯក​លីគកំពូល​ Lao League 1 ជាលើកដំបូង​ក្នុង​រយ:ពេល ២២ឆ្នាំ ក្រោយ​ពេល​បង្កើត​ឡើង (បង្កើត​ឡើង​នៅ​ឆ្នាំ២០០៣)៕

Share.