បាត់ដំបង ៖ បងប្អូនប្រជាពលរដ្ឋខ្មែរបន្តវិលត្រឡប់មកពីប្រទេសថៃ ក្នុងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ តាមច្រកអន្តរជាតិដូង-បានឡែម ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមអាជ្ញាធរខេត្តបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋ ពលករខ្មែរ បានបន្តវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជាវិញ ជាច្រើនពាន់នាក់ នៅថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០២៥នេះ ហើយត្រូវបានកម្លាំងអាជ្ញាធរ ធ្វើការសម្របសម្រួល និងចាត់ចែងបញ្ជូនពលរដ្ឋទៅតាមគោលដៅរៀងខ្លួន។


ប្រភព ៖ រដ្ឋបាលខេត្តបាត់ដំបង

Share.