ពានរង្វាន់បាល់ទះបុរសកម្រិតពិភពលោក FIVB Men’s Volleyball Nations League 2025 បានបញ្ចប់ជាផ្លូវការកាលពីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ដោយម្ចាស់ជើងឯកបានទៅលើក្រុមបាល់ទះជម្រើសជាតិប៉ូឡូញ ក្រោយយកឈ្នះអ៊ីតាលី ៣-០ (២៥–២២ ២៥–១៩ ២៥–១៤)។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។
លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើក្រុមជម្រើសជាតិបារាំង និងឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។ ឆ្នាំ ២០២៤ បានទៅលើបារាំង និងចុងក្រោយនៅឆ្នាំ ២០២៥ ធ្វើនៅទីក្រុង Ningbo ប្រទេសចិន ជើងឯកបានទៅលើក្រុមជម្រើសជាតិប៉ូឡូញ។
ដូច្នេះក្រុមបាល់ទះបុរសដែលឈ្នះជើងឯក VNL ២លើក៖
- ប៉ូឡូញ ២០២៣ និង ២០២៥
- បារាំង ២០២២ និង ២០២៤
- រុស្សី ២០១៨ និង ២០១៩៕



