ពានរង្វាន់លីគយុវជនអាយុក្រោម ១៦ឆ្នាំ បានបញ្ចប់ការប្រកួតសប្តាហ៍ទី១ ហើយ ដោយក្រុម១០ បានទាត់ទីគ្នាទៅមកចំនួន ១៩គ្រាប់ ស្របពេលដែលក្រុមយុវជនវិសាខា យកឈ្នះបឹងកេត ៣-០ ខណៈយុជនសាលាបាល់ទាត់ជាតិបាទី យកឈ្នះសាលាទម្រង់ទិស រាជធានីភ្នំពេញ ដោយលទ្ធផល ៦-០ កាលពីថ្ងៃទី៣ ខែសិហា ឆ្នាំ២០២៥ កន្លងទៅ។

លទ្ធផលកាប្រកួតសប្តាហ៍ទី១

តារាងចំណាត់ថ្នាក់យុវជន U16 សប្តាហ៍ទី១

ការប្រកួតលីគយុវជន អាយុក្រោម១៦ និង១៨ឆ្នាំ U16&U18 Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។

គួរបញ្ជាក់ថា ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥។ ការប្រកួតប្រព្រឹត្តរៀងរាល់ថ្ងៃអាទិត្យ ដោយ U18 ដំណើរការពេលព្រឹក និង U16 ពេលរសៀល៕

Share.