មុនការប្រកួតលីគកំពូលកម្ពុជា (Cambodian Pemier League) រដូវកាលឆ្នាំ២០២៥២៦ មកដល់ក្រុមចំនួន៥ ដែលជាសមាជិកលីគកំពូលកម្ពុជា បានធ្វើដំណើរទៅបោះជំរំហ្វឹកហាត់ និងប្រកួតមិត្តភាព នៅក្រៅប្រទេស ដូចជាម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ។

សារព័ត៌មានត្រយង សូមជម្រាបជូនពីលទ្ធផលរបស់ក្រុមទាំង៥ ដែលបានប្រកួតមិត្តភាព ទល់នឹងក្រុមនៅក្រៅ​ប្រទេស អំឡុងពេលទៅ Pre-Season រួមមាន៖

ទី១) ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ៖ ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានធ្វើដំណើរទៅ Pre -Season នៅប្រទេសម៉ាឡេស៊ី រយៈពេល៥ថ្ងៃ កាលពីថ្ងៃទី១៤ និងបានត្រលប់មកវិញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ។

លទ្ធផលប្រកួតមិត្តភាព

  • ប្រកួតទី១ Terengganu FC ២-២ ព្រះខ័នរាជស្វាយរៀង
  • ប្រកួតទី២ Negeri Sembilan FC ២-២ ព្រះខ័នរាជស្វាយរៀង

ទី២) ក្រុមបាល់ទាត់វិសាខា ៖ ក្រុមដែលមានមូលដ្ឋាននៅតំបន់ហ្គ្រេនភ្នំពេញ បានធ្វើដំណើរទៅ Pre-Season នៅប្រទេសឥណ្ឌូណេស៊ី រយៈពេល៩ថ្ងៃ កាលពីថ្ងៃទី១៦ និងបានត្រលប់មកវិញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ។

លទ្ធផលប្រកួតមិត្តភាព

  • ប្រកួតទី១ Garudayaksa ២-០ វិសាខា
  • ប្រកួតទី២ Dewa United FC ប៉ះ វិសាខា (មិនមានលទ្ធផល)
  • ប្រកួតទី៣ Bhayangka Ara FC ២-០ វិសាខា

ទី៣) ក្រុមបាល់ទាត់ភ្នំពេញក្រោន ៖ ក្រុមដែលមានមូលដ្ឋាននៅតំបន់កាំកូស៊ីធី បានធ្វើដំណើរទៅ Pre-Season នៅប្រទេសម៉ាឡេស៊ី រយៈពេល៧ថ្ងៃ កាលពីថ្ងៃទី១៧ និងបានត្រលប់មកវិញនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ។

លទ្ធផលប្រកួតមិត្តភាព

  • ប្រកួតទី១ Terengganu FC ៤-១ ភ្នំពេញក្រោន
  • ប្រកួតទី២ Penang ១ -១ ភ្នំពេញក្រោន
  • ប្រកួតទី៣ PDRM ១-៣ ភ្នំពេញក្រោន
  • ប្រកួតទី៤ KDF ១-៣ ភ្នំពេញក្រោន

ទី៤) ក្រុមបាល់ទាត់ណាហ្គាវើលដ៍ ៖ ក្រុមដែលមានមូលដ្ឋាននៅខេត្តកំពង់ស្ពឺ បានធ្វើដំណើរទៅ Pre-Season នៅប្រទេសវៀតណាម រយៈពេល៧ថ្ងៃ​ កាលពីថ្ងៃទី២៤ និងបានត្រលប់មកវិញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រកួតមិត្តភាពជាមួយក្រុម GIA ĐỊNH FC និង ក្រុម​​ Becamex HCMC ។

ទី៥) ក្រុមបាល់ទាត់អឹមអូអាយ កំពុងដេវ៉ា ៖ ក្រុមដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ បានធ្វើដំណើរទៅ Pre-Season នៅប្រទេសវៀតណាម ​ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ និងបានត្រលប់មកវិញនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ៕

Share.