កាលបរិច្ឆេទ នៃការផ្ទេរកីឡាករជាតិ និងកីឡាករអន្តរជាតិលើកទី១ នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦ ចាប់ផ្តើមបើកទ្វារពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ហើយបិទទ្វារវិញគឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សម្រាប់ការផ្ទេរកីឡាករអន្តរជាតិ (ដែលផ្ទេរមកពីបរទេស)។

កីឡាករពីទ្វីបអឺរ៉ុបដែលកំពុងប្រកបអាជីពបាល់ទាត់នៅលីគកំពូលកម្ពុជា៖

– កីឡាករ Raul Feher ជនជាតិរ៉ូម៉ានី របស់ភ្នំពេញក្រោន

– កីឡាករ Rick Ketting សញ្ជាតិហូឡង់ របស់ភ្នំពេញក្រោន

– កីឡាករ Maksym Pryadun សញ្ជាតិអ៊ុយក្រែន របស់ភ្នំពេញក្រោន

​– កីឡាករ Jagodinskis Vitalijs សញ្ជាតិឡេតូនី របស់វិសាខា

កីឡាករ Sean Kelly សញ្ជាតិស្កុតឡេន របស់បឹងកេត

កីឡាករ Charlie Scott សញ្ជាតិអង់គ្លេស របស់បឹងកេត

– កីឡាករ João Rodrigues សញ្ជាតិព័រទុយហ្គាល់ របស់អាយអេសអាយ ដង្កោសែនជ័យ

– កីឡាករ Guytho Mijland សញ្ជាតិហូឡង់ របស់អង្គរថាយហ្គឺរ

– កីឡាករ Kyle Patrick Degelman សញ្ជាតិអៀរឡង់ របស់គិរីវង់សុខសែនជ័យ៕


Share.