សៀមរាប៖ ភោជនីយដ្ឋាន ការីឃីង រងនូវអគ្គិភ័យឆាបឆេះ ផ្តើមចេញពីទុស្សចរន្តអគ្គិសនី ម៉ាសុីនត្រជាក់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅតំបន់ផាប់ស្រ្ទីត សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភោជនីយដ្ឋាន ការីឃីង មានម្ចាស់ហាងឈ្មោះ Nair Ranjit lunar ramankutty ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិឥណ្ឌា ទទួលរងខូចខាតសម្ភារៈអស់មួយចំនួន ។

គ្រោះអគ្គិភ័យខាងលើ ផ្តើមចេញពីទុស្សេចរន្តអគ្គិសនីម៉ាសុីនត្រជាក់ ភ្លាមៗត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ខូចខាតសមហភារៈអស់មួយចំនួន មិនបង្កឱ្យអ្នកណារងរបួស ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.