រថយន្ដដឹកកម្មករ កម្មការិនីរោងចក្រមួយគ្រឿងគេចម៉ូតូ រេចង្កូតធ្លាក់ចូលត្រពាំងទឹកជាប់ខាងជើងផ្លូវលំភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ៦:៤០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ។

រថយន្ដខាងលើម៉ាក HYUNDAY PORTER ពាក់ផ្លាកលេខកំពង់ឆ្នាំង 2A 0970 បើកបរដោយឈ្មោះ ម៉ី គឹមហួ អាយុ ៣២ឆ្នាំ រស់នៅភូមិសុក្រំ ឃុំអូសារាយណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ។

តាមការបញ្ជាក់​ពី​នគរបា​ល​ បានអោយដឹងថា​ រថយន្ត​ដឹកកម្ម​ករ​ បានធ្វេីដំណេីរចេញពីភូ​មិសុក្រុំ ឃុំអូសារាយ ស្រុកត្រាំកក់ ខេត្តតា​កែវ ដេីម្បី​ដឹកកម្មករ​មកធ្វើ​ការ​នៅ​រោងចក្រ​ តារ៉ាល់ ស្ថិតនៅ​ភូមិត្រពាំ​ងមាន​ ឃុំស្មំក្រពើ ស្រុកគងពិសី​ ខេ​ត្តកំពង់ស្ពឺ ពេលមកដល់ចំណុចខាងលើរថយន្ដ​ បានគេចម៉ូតូមួយគ្រឿង​ រួចបណ្ដាលអោយរថយន្ដរេចង្កូត​ ធ្លាក់ចូលត្រពាំងទឹក​តែម្ដង​ រថយ​ន្ត​មានផ្ទុកកម្មកររោងចក្រ​ សរុ​បចំនួន ៣៨នាក់ ក្នុងនោះមានបុរស ១៣នាក់ ។

ក្នុងហេតុការណ៍​នោះដែរបណ្ដាលរងរបួសធ្ងន់​ កម្មករ​ចំនួន​១នាក់ កម្ម​ករផ្សេងទៀត​ (របួសស្រាល)​ ឈ្មោះ ណេង វណ្ណៈ ភេទប្រុស អា​យុ១៨ឆ្នាំ រស់នៅភូមិសុក្រុំ ឃុំអូសា​រាយណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ​ បានបញ្ជូនទៅ​ព្យាបាល​របួ​ស​នៅ​ពេទ្យឯកជនក្បែរកន្លែងកើតហេតុ រីឯ​អ្នកផេ្សងទៀត​ បានវិលត្រឡប់ទៅផ្ទះវិញ​ ដោយបានការសម្របសម្រួ​លការងារ​ជាមួយរដ្ឋបាល​រោងចក្រ​ ពីអាជ្ញាធរ​មូលដ្ឋាន​។

ចំពោះអ្នកបើកបររថយន្ថសមត្ថកិច្ចបានហៅមកសាកសួរនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ដេីម្បី​ទទួល​ខុសត្រូវ​លេីករណីដឹកជ​ញ្ជូន​កម្មករ​ ក្នុងនាមជាអ្នកទទួលសេវាដឹកជញ្ជូន​៕

អត្ថបទ៖ ចតុម្មុខ

Share.