នៅថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៥ រោងចក្រផលិតថង់វេចខ្ចប់អាហារកែច្នៃមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងតំបន់ ណងឈុំផុន ស្រុកខៅយៃ ខេត្ត ផេតប៊ុរី ប្រទេសថៃ។

នៅក្នុងរោងចក្រមានវត្ថុងាយឆេះដូចជា ជ័រប្លាស្ទីក និងបន្ទប់ផ្ទុកសារធាតុគីមីជាច្រើនប្រភេទ។

បើតាមប៉ូលិសក្នុងតំបន់បញ្ជាក់ថា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីបាញ់ទឹកពន្លត់ទប់ស្កាត់មិនឱ្យឆេះរីករាលដាល ជាពិសេសសារធាតុគីមីដែលមានប្រតិកម្មទៅជាផ្សែងពុលដ៏គ្រោះថ្នាក់។

ចំពោះមូលហេតុនៃការបង្កអគ្គិភ័យកំពុងស្ថិតក្រោមការស៊ើបអង្កេតពីមន្ត្រីជំនាញនៅឡើយ៕

ប្រភព៖ เวลา 08.00 น. #คืบหน้า เหตุเพลิงไหม้โรงงาน พื้นที่ ต.หนองชุมพล อ.เขาย้อย จ.เพชบุรี เบื้องต้นขณะนี้ตัวอาคารมีการทรุดตัวแสงเพลิงยังรุนแรง เจ้าหน้าที่ยังคงเข้าระงับเหตุต่อเนื่อง | Fire & Rescue Thailand | Facebook

Share.