លីគកំពូលតាមប្រទេសដែលជាសមាជិកអាស៊ាន ទាំង១១មានដូចជាប្រទេសឡាវ, វៀតណាម, កម្ពុជា, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, មីយ៉ាន់ម៉ា, ទីម័រខាងកើត, ថៃ និងប្រ៊ុយណេ ភាគច្រើនគឺ​នឹង​​ចាប់​ផ្តើម​ដំណើរ​ការ​ប្រកួតសម្រាប់សប្តាហ៍ដំបូង ចាប់ពីថ្ងៃទី៨,៩ ឬពាក់កណ្តាលខែ សីហា ឆ្នាំ២០២៥ នេះតទៅ។

នេះជាប្រទេសក្នុងតំបន់អាស៊ាន ដែលត្រៀមដំណើរការលីគកំពូលរបស់ខ្លួន៖

  • ទី១) លីគបាល់ទាត់ប្រទេសឡាវ មានឈ្មោះថា Lao League 1 មាន១០ក្រុម​ត្រៀម​ប្រកួត​ប្រជែង ចាប់ផ្តើមប្រកួតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។
  • ទី២) លីគបាល់ទាត់ប្រទេសវៀតណាម មានឈ្មោះថា V.League 1 មាន១៤ក្រុម​ចូល​រួម​ប្រកួត គ្រោងនឹងចាប់ផ្តើមការប្រកួតចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០២៦។
  • ទី៣) លីគបាល់ទាត់ប្រទេសកម្ពុជា មានឈ្មោះថា Cambodian Premier League មាន​១១​ក្រុមចូលរួមប្រកួតប្រជែង គ្រោងនឹងបើកដំណើរការរដូវកាលថ្មី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥  ដល់ថ្ងៃទី១៦​ ខែឧសភា ឆ្នាំ២០២៥។
  • ទី៤) លីគបាល់ទាត់ប្រទេសឥណ្ឌូណេស៊ី មានឈ្មោះថា Super League មាន១៨​ក្រុម​ចូលរួមប្រកួត គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។
  • ទី៥) លីគបាល់ទាត់ប្រទេសម៉ាឡេស៊ី មានឈ្មោះថា Malaysia Super League មាន១៣ក្រុមចូលរួមប្រកួត គ្រោងនឹងដំណើរការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
  • ទី៦) លីគបាល់ទាត់ប្រទេសហ្វីលីពីន មានឈ្មោះថា Philippines Football League ១០ក្រុមចូលរួមប្រកួត។
  • ទី៧) លីគបាល់ទាត់ប្រទេសសិង្ហបុរី មានឈ្មោះថា Singapore Premier League មាន៨ក្រុមចូលរួមប្រកួត គ្រោងនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដល់ខែឧសភា ឆ្នាំ២០២៦
  • ទី៨) លីគបាល់ទាត់ប្រទេសមីយ៉ាន់ម៉ា មានឈ្មោះថា Myanmar National League មាន​១២​ក្រុមចូលរួមប្រកួត ។
  • ទី៩) លីគបាល់ទាត់ប្រទេសទីម័រខាងកើត មានឈ្មោះថា Liga Futebol Timor-Leste Primeira Divisão
  • ទី១០) លីគបាល់ទាត់ប្រទេសថៃ មានឈ្មោះថា Thai League 1 មាន១៦ក្រុមចូលរួមប្រកួត គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។
  • ទី១១) លីគបាល់ទាត់ប្រទេសប្រ៊ុយណេ មានឈ្មោះថា Brunei Super League មាន១២ក្រុមចូលរួមប្រកួត (រដូវកាលចាស់មាន១៤ក្រុម) ៕

Share.