ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ នេះថា មនុស្សយ៉ាងហោចណាស់ ៥នាក់បានស្លាប់ និងមនុស្ស ២៤នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីស្ពានយោលមួយបានបាក់ដាច់នៅតំបន់ទេសចរណ៍មួយកន្លែងក្នុងទីក្រុង Xinjiang ភាគខាងលិចប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Anadolu នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ក្នុង​ចំណោម​អ្នក​រង​របួស​ទាំង​២៤​នាក់ មាន​២​នាក់​របួសធ្ងន់ ខណៈមនុស្សសរុបចំនួន ២៩នាក់បានធ្លាក់ពីលើស្ពាននៅតំបន់ទេសចរណ៍ Xiata ក្នុងខេត្ត Ili Kazak ដែលមានទេសភាពធម្មជាតិ រួមទាំងផ្លូវភ្នំ ជ្រលងភ្នំ និងទន្លេ ព្រមទាំងសំណល់វប្បធម៌ ដូចជាប្រាសាទបុរាណនៃទីក្រុងបុរាណ។ ក្រោយកើតហេតុតំបន់ទេសចរណ៍នេះ ត្រូវបានបិទដើម្បីធ្វើការស៊ើបអង្កេត។

យោងតាមវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញថា ស្ពានបានបាក់នៅចំចំណុចកណ្ដាល ហើយមានមនុស្សធ្លាក់ពីលើស្ពាន។

ប្រភព៖ Anadolu

Share.