
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦ នឹងចាប់ផ្តើមថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ខាងមុននេះហើយ។

ចំពោះកីឡាករដែលមានវ័យក្មេងជាងគេរួមមានដូចជា៖
- កីឡាករ ហាន់ ទី របស់អង្គរថាយហ្គឺរ កើតនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០០៧ មានវ័យ ១៧ឆ្នាំ
- កីឡាករ បេត សំណាង របស់អង្គរថាយហ្គឺរ កើតនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៧ មានវ័យ ១៧ឆ្នាំ
- កីឡាករ លន់ វឌ្ឍនា អ្នកចាំទីរបស់ឡាយហ្វខេត្តព្រះសីហនុ កើតនៅថ្ងៃទី៣ ខែវិច្ជិកា ឆ្នាំ២០០៧ មានវ័យ ១៧ឆ្នាំ
- កីឡាករ ឡុង ដាវីត របស់អាយអេសអាយដង្កោសែនជ័យ កើតនៅថ្ងៃទី៤ ខែវិច្ជិកា ឆ្នាំ២០០៧ មានវ័យ ១៧ឆ្នាំ
- កីឡាករ ប៉ូយ វិសាល របស់ព្រះខ័នរាជស្វាយរៀង កើតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០០៨ មានវ័យ ១៧ឆ្នាំ
- កីឡាករ ហ្វើត ហ្វាឡាស់ របស់ណាហ្គាវើលដ៍ កើតនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៨ ១៧ឆ្នាំ
- កីឡាករ ផាន វិរៈ របស់វិសាខា កើតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០០៨ ១៧ឆ្នាំ
- កីឡាករ ប៊ុន ច័ន្ទដារ៉ារាជ របស់ភ្នំពេញក្រោន កើតនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០០៨ ១៧ឆ្នាំ
- កីឡាករ រ៉េត ប៉ុនរ៉ាក់ របស់ភ្នំពេញក្រោន កើតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០០៨ ១៦ឆ្នាំ
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕


