ព្រះសីហនុ ៖ ស្ត្រីជនជាតិថៃម្នាក់ កើតមានអាការងងឹតមុខដួល សង្ស័យខ្យល់គ បង្កឱ្យភ្ញាក់ផ្អើល បងប្អូនប្រជាពលរដ្ឋខ្មែរ ហៅក្រុមគ្រូពេទ្យឱ្យជួយអន្តរាគមន៍ សង្គ្រោះជីវិតភ្លាមៗ កាលពីព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នៅតាមផ្លូវ ម្តុំអូរត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមកាតសំគាស់នៅតាមខ្លួន ស្ត្រីរងគ្រោះ ឈ្មោះ Chonthiya Phutthawong ជាជនជាតិថៃ ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ស្ត្រូខាងលើដើរតាមផ្លូវសុខៗ ស្រាប់តែងងឹតមុខដួល សន្លប់បាត់មាត់ ក បាត់ស្មារតី សង្ស័យខ្យល់គ ផ្អើលពលរដ្ឋ ទំនាក់ទំនងហៅក្រុមគ្រូពេទ្យឱ្យជួយអន្តរាគមន៍ ដើម្បីសង្គ្រោះអាយុជីវិត ៕

អត្ថបទ៖តាតុង សែនជ័យ
