សៀមរាប ៖ ឆ្លើយតបទៅតាមសំណូមពររបស់ជនភៀសសឹក នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឱ្យក្រុមការងាររៀបចំរថយន្តចំនួន៤គ្រឿង ដឹកជញ្ជូនជូនជនភៀសសឹកត្រឡប់ ទៅលំនៅឋាននៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងបាត់ដំបង ។
តាមអាជ្ញាធរខេត្តបានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋចំនួន ៣១នាក់ ស្រី ២២នាក់ ត្រូវវិលត្រឡប់ទៅភូមិស្រុករបស់គាត់វិញ ក្នុងនោះខេត្តឧត្តមានជ័យ១៤នាក់ ស្រី ៩នាក់ ,ខេត្តដំបង៦នាក់ ស្រី ៤នាក់ ,ខេត្តបន្ទាយមានជ័យ១១នាក់ ស្រី ៩នាក់ ។
ជាមួយ នឹងការត្រឡប់ទៅគេហដ្ឋានវិញបងប្អូនប្រជាជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ប្រាក់ សោភ័ណ អភិបាល រដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធនិងព្រះចៅអធិការវត្តដែលផ្តល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់ ខ្ពស់ក្នុងការៀបចំចាត់ចែងកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ គ្រប់គ្រាន់ ព្រមទាំងអនាម័យបរិស្ថានដល់ពួកគាត់ដែលបានជម្លៀសពីតំបន់សមរភូមិ ៕




អត្ថបទ៖តាតុង សែនជ័យ
