រយ:ពេល៥ថ្ងៃ នៃការប៉ះទង្គិចគ្នារវាងទាហានកម្ពុជា និងសៀម នៅតាមតំបន់ព្រំដែនកាលពីពេលកន្លងទៅថ្មីៗនេះ យោងតាមការស្រាវជ្រាវរកឃើញថា ភាគីទាហានសៀមបានប្រេីប្រាស់កាំភ្លេីងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទ M46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោម M46នេះចំនួន៥៦។

កូនគ្រាប់បែកចង្កោមដែលបាញ់ហេីយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ព្រោះគ្រាប់បែកប្រភេទនេះអាចបង្កគ្រោះថ្នាក់បានគ្រប់ពេលវេលា។ សំណល់នៃគ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលេីដេីមឈេី ឬលេីដំបូលផ្ទះ ឬលេីដី ឬក្នុងដី ឬក្នុងទឹកជាដេីម។ កម្លាំងអង្គភាព CMAC បានរកឃេីញគ្រាប់បែកខាងលេីនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុំព័ទ្ធដាក់ស្លាកសញ្ញា និងធ្វេីការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ហេតុដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានមានដូចជាក្នុង ស្រុកសំរោង ស្រុកបន្ទាយអំពិលនៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ។ សូមបញ្ជាក់ថា ច្បាប់អន្តរជាតិហាមប្រេីប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាននៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួមក្នុងអនុសញ្ញាអន្តរជាតិមួយនេះ។











ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃេីញឬសង្ស័យថាគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពសុីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដេីម្បីជួយដោះស្រាយជូន បង្កាគ្រោះថ្នាក់ជាយថាហេតុ៕
អត្ថបទ៖ ចតុមុខ

