ឧត្តរមានជ័យ ៖ តាមអង្គភាពសុីម៉ាក់បានឱ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះថា ក្នុងសង្គ្រាមរយ:ពេល ៥ថ្ងៃកន្លងទៅថ្មីៗនេះ ភាគីសៀមបានប្រេីប្រាស់កាំភ្លេីងធំ១១៥មម ជាមួយកូនគ្រាប់បែកចង្កោមប្រភេទM46 ដែលក្នុងគ្រាប់ផ្លោងមួយគ្រាប់មានកូនគ្រាប់បែកចង្កោមM46នេះចំនួន៥៦ ។ កូនគ្រាប់បែកចង្កោមដែលបាញ់ ហេីយមិនផ្ទុះ មានហានិភ័យខ្ពស់ណាស់ ដោយអាចបង្កគ្រោះថ្នាក់គ្រប់ពេលវេលា គ្រាប់បែកចង្កោមទាំងនោះ អាចស្ថិតនៅលេីដេីមឈេី ឬលេីដំបូលផ្ទះ ឬលេីដី ឬក្នុងដី ឬក្នុងទឹកជាដេីម ។
កម្លាំងអង្គភាពCMACបានរកឃេីញគ្រាប់បែកខាងលេីនេះនៅភូមិសាស្ត្រមួយចំនួន និងកំពុងតែមមាញឹកចុះស្រាវជ្រាវ ហ៊ុព័ទ្ធដាក់ស្លាកសញ្ញា និងធ្វេីការបោសម្អាតផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ ។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយត្ន័ខ្ពស់នៅតំបន់រងផលប៉ះពាល់ដោយគ្រាប់បែកចង្កោមនៅតាមភូមិឋានក្នុងស្រុកសំរោង ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ និងស្រុកជាំក្សាន្តនៃខេត្តព្រះវិហារ ។
បើតាមCMAC អនុសញ្ញាអន្តរជាតិហាមប្រេីប្រាស់គ្រាប់បែកចង្កោមបានចូលជាធរមាន នៅឆ្នាំ២០១០ និងមានប្រទេសចំនួន១២៣ចូលរួម ក្នុងអនុសញ្ញាអន្តរជាតិមួយនេះ ។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋ បានឃេីញឬសង្ស័យគ្រាប់បែកចង្កោម ឬគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ សូមទាក់ទងមន្ត្រីជំនាញអង្គភាពសុីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាលជាតិនៅជិតបំផុត ដេីម្បីជួយដោះស្រាយ ជូន៕



អត្ថបទ៖តាតុងសែនជ័យ
