ក្រុម​បាល់ទាត់​យុវជន សាលាកីឡាបាល់ទាត់ជាតិ​ អាយុក្រោម១៦ឆ្នាំ និង ១៨ឆ្នាំ ឈរកំពូលតារាង​ ទាំង​ ២កម្រិត ក្រោយ​បញ្ចប់​ការប្រកួត​សប្ដាហ៍ទី២ នៃពាន​រង្វាន់លីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ កាល​ពី​ព្រឹក​ថ្ងៃទី១០ សីហា។

តារាងចំណាត់​ថ្នាក់ លីគយុវជន U16៖

តារាងចំណាត់​ថ្នាក់ លីគយុវជន U16៖

ការប្រកួតលីគយុវជន Cambodian Youth League ឆ្នាំ២០២៥-២៦ មាន​ ១០​ក្រុម​ចូល​រួម​ប្រជែង​ពាន រួម​មាន៖ ព្រះខ័នរាជស្វាយរៀង ភ្នំពេញ​ក្រោន សាលាបាល់ទាត់រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំ អាយអេសអាយ ដង្កោសែនជ័យ សាលាបាល់ទាត់ជាតិបាទី Tiffy Army FC បឹងកេត អង្គរថាយហ្គឺរ និងវិសាខា។

ការប្រកួតត្រូវ​បាន​ចាប់ផ្ដើមកាល​ពី​ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែល​ប្រព្រឹត្តរៀងរាល់ថ្ងៃអាទិត្យ ដោយ U18 ដំណើរការពេលព្រឹក និង U16 ពេលរសៀល។

គួរបញ្ជាក់ថា ក្រុមយុវជនអាយអេសអាយ ដង្កោសែនជ័យ អាយុក្រោម១៩ឆ្នាំ គឺជាម្ចាស់ជើងឯកពានរង្វាន់លីគយុវជនអាយុក្រោម១៩ឆ្នាំ Cambodian Youth League ឆ្នាំ២០២៤ ក្រោយឈ្នះលើក្រុមវិសាខា ដោយបាល់កាត់ក្តី១១ម៉ែត្រ ៤ទល់នឹង៣ ក្រោយស្មើគ្នា ៤-៤ ពេញ១២០នាទីនៅវគ្គផ្តាច់ព្រ័ត្រ៕

Share.