ប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិនារីកម្ពជា ស្មើជាមួយក្រុមនារីឥណ្ឌូណេស៊ី ដោយលទ្ធផល ១-១ វគ្គជម្រុះក្នុងពូល A នៃពានរង្វាន់នារីកម្រិតទ្វីប ASEAN MSIG Serenity Cup ឆ្នាំ២០២៥ ដែលប្រទេសវៀតណាម ជាម្ចាស់ផ្ទះ។

ដូចនេះ ៣ប្រកួតរបស់ក្រុមរបស់ក្រុមនារីកម្ពុជា គឺមានតែ១ពិន្ទុ ឈរលេខ៤ក្នុងពូល A ។
លទ្ធផល ៣ប្រកួតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា
- ប្រកួតទី១ វៀតណាម ៦-០ កម្ពុជា
- ប្រកួតទី២ កម្ពុជា ០-៧ ថៃ
- ប្រកួតទី៣ ឥណ្ឌូណេស៊ី ១-១ កម្ពុជា
សូមរំឮកថា ជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group A ជាមួយក្រុមជម្រើសជាតិថៃ, វៀតណាម និងឥណ្ឌូណេស៊ី ខណ:ពូល B មានក្រុមជម្រើសជាតិហ្វីលីពីន, មីយ៉ាន់ម៉ា អូស្ត្រាលី និងទីម័រខាងកើត។ ការប្រកួត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាយហ្វុង ប្រទេសវៀតណាម។
គួរបញ្ជាក់ថា ពានរង្វាន់បាល់ទាត់ផ្នែកនារី ASEAN Women’s Cup បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមជម្រើសជាតិនារី ថៃ ឈ្នះច្រើនជាងគេ ចំនួន៤លើក, វៀតណាម ឈ្នះចំនួន ៣លើក, មីយ៉ាន់ម៉ា ឈ្នះចំនួន ២លើក, អូស្ត្រាលី U23, ជប៉ុន U23 និងហ្វីលីន ឈ្នះ១លើកដូចគ្នា ចំណែកឯប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ គឺវៀតណាម៕

