ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ឡើងទៅវគ្គចែកពូលនៃពានរង្វាន់បាល់ទាត់ប្រចាំទ្វីបកម្រិតទី៣ AFC Challenge League ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ របស់ប៊្រុយណេ Kasuka FC ដោយលទ្ធផល ៦-០ ក្នុងវគ្គជម្រុះ Play Off នៅរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន 𝐇𝐚𝐬𝐬𝐚𝐧𝐚𝐥 𝐁𝐨𝐥𝐤𝐢𝐚𝐡 ប្រទេសប៊្រុយណេ។

ស្របពេលដែលព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ឡើងទៅវគ្គពូល AFC Challenge League រដូវកាល ២០២៥-២៦ ដោយស្វ័យប្រវត្តិ។
បច្ចុប្បន្នមាន៧ក្រុមឡើងទៅវគ្គចែកពូលរួមមានដូចជា៖
- Dewa United របស់ឥណ្ឌូណេស៊ី
- SP Falcons របស់ម៉ុងហ្គោលី
- Shan United របស់មីយ៉ាន់ម៉ា
- Ezra FC របស់ឡាវ
- Tainan City FC របស់តៃវ៉ាន់
- ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
- ភ្នំពេញក្រោន របស់កម្ពុជា
នៅសល់១ក្រុមចុងក្រោយគឺជំនួបរវាង Persib Bandung របស់ឥណ្ឌូណេស៊ី និង Manila Digger របស់ហ្វីលីពីន ពានរង្វាន់ AFC Champions League Two 2025-26 ក្រុមចាញ់នឹងចូលទៅបំពេញកៅអីទី៨ វគ្គចែកពូល AFC Challenge League៕


