បន្ទាយមានជ័យ៖ ទាហានឈុតបារ៉ាថៃប្រមាណ២០នាក់ បានយកបន្លាលួសមកហ៊ុំព័ទ្ធបិទផ្លូវចូលផ្ទះប្រជាពលរដ្ឋ ៣ទៅ៤ខ្នង នៅតាមបណ្តោយផ្លូវចូលច្រកជោគជ័យខាងកម្ពុជា ដែលឈមនិងច្រកណងចាន់ថៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ស្ថិតភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋបានប្រាប់ថា៖ មានទាហានថៃឯកសណ្ឋានប៉ារ៉ាប្រមាណជា២០នាក់មានខ្លះកាន់អាវុធខ្លះទៀតកាន់លួសបន្លាបាននាំគ្នាមកហ៊ុព័ទ្ធផ្ទះប្រជាពលរដ្ឋប្រមាណជា៣ទៅ៤ខ្នងផ្ទះ និងបិទផ្លូវមិនអោយចេញ.ចូល ដោយទាហានថៃរំលោភបំពានទៅលើដែនអធិបតេយ្យភាពកម្ពុជា។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៦ ខែកក្តដា ឆ្នាំ២០២៥កន្លងទៅទាហានថៃជាច្រើននាក់និងមានគ្រឿងចក្រប្រភេទអ៊ែស្កាទ័រ១គ្រឿងបានចូលវ៉ៃកំទិចចោលរោងនិងប៉ុស្តិ៍ច្រករបៀង២កន្លែង គឺច្រកជោគជ័យ និងច្រកតំបន់៥ ដែលទ័ពកម្ពុជាឈរជើង បណ្តាលខ្ទេចអស់។

ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ ដោយឡែកនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ មានទាហានថៃប្រមាណ២០នាក់ ប្រដាប់ដោយអាវុធនិងបន្លាលួសបានធ្វើសកម្មភាពចូលមកដាក់បន្លាលួសហ៊ុព័ទ្ធផ្ទះអ្នកស្រុក ចូលមកដែនអធិបតេយ្យរបស់កម្ពុជា ដែលមានចំងាយពីប៉ុស្តិ៍ដែលបានវាយកំទេចប្រមាណជាង១០០ម៉ែត្រទៀត។

អាជ្ញាធរស្រុកអូរជ្រៅបានប្រាប់ថា៖ ទាហានសៀមពិតជាបានយកលួសបន្លាមកហ៊ុព័ទ្ធផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងផ្ទះនៅពេលដែលប្រជាពលរដ្ឋត្រូវបានភៀសសឹកចេញ ទាហានសៀមបានចូលមករករឿង និងអុកឡុករាល់ថ្ងៃដែលជាការព្រួយបារម្ភទើបប្រជាពលរដ្ឋជញ្ជូនអីវ៉ានចេញអស់ជម្លៀស ចេញដើម្បីសុវត្ថិភាពទាហានសៀមពិតជារំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជាពិតមែន៕

អត្ថបទ៖ ភ្នាក់ងារខេត្តបន្ទាយមានជ័យ

Share.