បន្ទាយមានជ័យ៖ តង់កៅស៊ូចំនួន១៥០ដែលជាអំណោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកមកចែកជូនដល់កម្លាំងជួនមុខច្រកជប់គគីរ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ នៅរសៀលថ្ងៃ១២ ខែសីហា ឆ្នាំ២០២៥ នៅចំណុចរង្វង់មូលច្រកជប់គគីរ ស្ថិតស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោក សេង រាជសី បានប្រាប់ថា៖ អំណោយ មានតង់កៅស៊ូចំនួន១៥០ផ្ទាំង ដែលមានទំហំ៣ម៉ែត្រគុណ៤ម៉ែត្រ គឺជាអំណោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីចែកជូនដល់កងកម្លាំងជួរមុខទិសទី៣ជួរភ្នំដងរែកច្រក ជប់គគីរ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ។

លោកវរសេនីយ៍ឯក ភូ ថន មេបញ្ជាការរង កងពលតូចអន្តរាគមន៍២និងជាមេបញ្ជាការទិសទី៣បានថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានអោយក្រុមកាងារនាំយកតង់កៅស៊ូចំនួន១៥០ផ្ទាំង បានប្រគល់ជូនកម្លាំងជួរមុខឈរជើងជួរភ្នំដងរ៉ែកតាមបន្ទាត់ព្រំដែនភូមិសាស្ត្រច្រកជប់គគីរ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ ដែរកំពុងការពារបូរណភាពទឹកដី និងមាតុភូមិកម្ពុជាមិនអោយកងទ័ពសៀមឈ្លានពានបានឡើយ៕

អត្ថបទ៖ ភ្នាក់ងារខេត្តបន្ទាយមានជ័យ

Share.