ត្បូងឃ្មុំៈ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅចំណុចភូមិទន្លេបិទលើ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានបណ្តាលឲ្យឆេះផ្ទះអស់ចំនួន៣ខ្នង ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កម្លាំងប៉ុស្តិ៍នគរបាលឃុំទន្លេបិទ កម្លាំងរដ្ឋបាលឃុំទន្លេបិទ ព្រមទាំងមានការចូលរួមពីកម្លាំងប្រជាពលរដ្ឋក្នុងភូមិកើតហេតុខាងលើចូលរួមផងដែរ បានសហការគ្នា ពន្លត់ភ្លើងដោយប្រើរថយន្តពន្លត់អគ្គីភ៏យចំនួន៤គ្រឿង អស់ទឹកចំនួន៤រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍នេះបានទាំងស្រុង ។




នគរបាលរដ្ឋបាលប៉ុស្តិ៍រដ្ឋបាលឃុំទន្លេបិទបាបញ្ជាក់ឲ្យដឹងថា គ្រួសារទី១.ឈ្មោះ ព្រហ្ម ឆៃលាម អាយុ៦៤ឆ្នាំ ជាសមាជិកសាខាភូមិទន្លេបិទ មានសមាជិកគ្រួសារចំនួន៧នាក់ស្រី ៣នាក់ ផ្ទះទំហំ៦×១២ ផ្ទះឈើប្រក់ដែក។ គ្រួសារទី២. ឈ្មោះ យីន វិត អាយុ៤៥ឆ្នាំ មានសមាជិក៥នាក់ ស្រី២នាក់ ផ្ទះទំហំ ៦×១២ ឈើប្រក់ដែក ។និងគ្រួសារទី៣. ឈ្មោះ នង ឆៃគីមអាយុ៤៥ឆ្នាំ មានសមាជិកចំនួន៥នាក់ ស្រី២នាក់ ទំហំ៦×១០ ផ្ទះឈើប្រក់ដែក ។

នគរបាលប៉ុស្តិ៍បានបញ្ជាក់ទៀតថា មូលហេតុ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។ ក្នុងករណីនេះដែរ កម្លាំងសហការបានប្រើប្រាស់ឡានទឹកអស់ ចំនួន៤គ្រឿង (ឡានទឹកតេឡា ១គ្រឿង ឡានទឹកស្រុកត្បូងឃ្មុំ ១គ្រឿង ឡានទឹកក្រុងសួង១គ្រឿង ឡានទឹកខេត្តកំពង់ចាម១គ្រឿងនិងកាណូតបូមខ្សាច់១គ្រឿង ឥលូវត្រូវបានគ្រប់គ្រងឲ្យរលត់បានទាំងស្រុង ។ ហើយក្នុងករណីអគ្គីភ័យនេះដែរ ចំពោះទំហំនៃការខូចខាតទ្រព្យសម្បត្តិមិនទាន់ដឹងនៅឡើយទេ ដោយកម្លាំងជំនាញកំពុងតែស្រាវជ្រាវនឹងវាយតម្លៃ៕






អត្ថបទ÷អាចារ្យលាក់
