បាត់ដំបង÷ ផ្សារដែកក្បែរធុងប្រេងម៉ាស៊ូតបង្កជាអណ្តាតភ្លើងឆាបឆេះម៉ាស៊ីនច្រូតពោត និងរថយន្តដឹកជញ្ជូនចំនួន ២គ្រឿង
ប្រភពបានបញ្ជាក់ឲ្យដឹងថា÷ អគ្គិភ័យដែលផ្តើមឡើងដោយការធ្វេសប្រហែសនេះបានកើតឡើងនៅល្ងាច ថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៥ ត្រង់ចំណុចភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។




ជនរងគ្រោះជាម្ចាស់ផ្ទះ និងជាម្ចាស់កម្មសិទ្ធរបស់គ្រឿងចក្រមានឈ្មោះ គី ផៃ ភេទប្រុស អាយុ ៦៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះបានផ្សារដែកសម្ភារ:កសិកម្ម ដែលភ្លេចគិតធុងប្រេងម៉ាស៊ូតនៅជិតគ្នាក៏ឆាបជាអណ្តាតភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅភ្លាមៗតែម្តង។
ទំហំនៃការខូចខាតឆេះម៉ាស៊ីនច្រូតស្រូវមួយគ្រឿងអស់ទាំងស្រុង និងរថយន្តសម្រាប់ដឹករថយន្តច្រូតខាងលើឆាបឆេះអស់ប្រមាណ ៥០%៕
អត្ថបទ: ដំបងក្រញូង
