ពានលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៥-២៦ បានកន្លងផុតសប្ដាហ៍ទី១ កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា ស្របពេលអង្គរថាយហ្គឺរ ឈរកំពូលតារាង ជាមួយការរកគ្រាប់បាល់បាន ៦គ្រាប់។

ស្របពេលចុងសប្ដាហ៍នេះ អង្គរថាយហ្កឺរ នឹងត្រូវជួបក្រុមម្ចាស់ជើងឯកឆ្នាំចាស់ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន អាគីហីរ៉ូ កាតុ ក្នុងទឹកដីនៃខេត្តសៀមរាប វេលាម៉ោង ៦:០០នាទីល្ងាច។
កម្មវិធីប្រកួត សប្ដាហា៍ទី២៖

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១៖

សម្រាប់ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ គ្រោងនឹងចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ ខណ:ការប្រកួត ខេមបូឌានស៊ូបភើខាប់ Cambodian Super Cup រវាងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥៕

