ក្រុម​បាល់ទាត់ Manila Digger FC របស់ហ្វីលីពីន ជាក្រុម​ដែល​ចូល​មក​បំពេញ​ ៨ក្រុមវគ្គចែកពូល AFC Challenge League ឆ្នាំ២០២៥-២៦ បន្ទាប់​ពី​ចាញ់​ក្រុម​បាល់ទាត់​ Persib Bandung របស់ឥណ្ឌូណេស៊ី ក្នុង​លទ្ធផល ២-១ ពានរង្វាន់ AFC Champions League Two 2025-26។

ខណ:ក្រុមបាល់ទាត់ភ្នំពេញក្រោន របស់កម្ពុជា ឡើងទៅវគ្គចែកពូលនៃពានរង្វាន់បាល់ទាត់ប្រចាំទ្វីបកម្រិតទី៣ AFC Challenge League ឆ្នាំ២០២៥-២៦ ក្រោយយកឈ្នះលើក្រុមបាល់ទាត់ របស់ប៊្រុយណេ Kasuka FC ដោយលទ្ធផល ៦-០ ក្នុងវគ្គជម្រុះ Play Off នៅរាត្រីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន 𝐇𝐚𝐬𝐬𝐚𝐧𝐚𝐥 𝐁𝐨𝐥𝐤𝐢𝐚𝐡 ប្រទេសប៊្រុយណេ។

ស្របពេលដែលព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៤-២៥ ឡើងទៅវគ្គពូល AFC Challenge League រដូវកាល ២០២៥-២៦ ដោយស្វ័យប្រវត្តិ។

បច្ចុប្បន្ន ៨ក្រុមឡើងទៅវគ្គចែកពូល ចែក​ចេញ​ជា ៤Pot រួមមានដូចជា៖

Pot 1

  • Manila Digger FC របស់ហ្វីលីពីន
  • Dewa United របស់ឥណ្ឌូណេស៊ី

Pot 2

  • ព្រះខ័នរាជស្វាយរៀង របស់កម្ពុជា
  • Shan United របស់មីយ៉ាន់ម៉ា

Pot 3

  • Tainan City FC របស់តៃវ៉ាន់
  • SP Falcons របស់ម៉ុងហ្គោលី

Pot 4

  • Ezra FC របស់ឡាវ
  • ភ្នំពេញក្រោន របស់កម្ពុជា

គួរ​បញ្ជាក់ថា សម្រាប់​ការចាប់ឆ្នោតវគ្គចែកពូល AFC Challenge League ឆ្នាំ២០២៥-២៦ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។ ស្របពេល​ការប្រកួត​ ចាប់​ផ្ដើម​នៅ​ថ្ងៃទី២៥ តុលា នៅតំបន់​ខាងលិច និងថ្ងៃទី២៦ តុលា នៅ​តំបន់​ខាង​កើត ខណ:​វគ្គ​ផ្ដាច់​ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦៕

Share.