ឧត្តរមានជ័យ​៖នៅ​ថ្ងៃ​ទី​១៤​ សីហា​ ឆ្នាំ២០២៥កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសសម្អាតបន្ទាន់ តំបន់ដែលរងផលប៉ះពាល់ដោយសារសង្គ្រាម៥ថ្ងៃជាមួយសៀម!  កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែង​ដែលជាប្រភេទគ្រាប់ផ្លោង១៥៥មម​មានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ​ White Phosphorus (WP)​ ដែលទាហានសៀមបានបាញ់ក្នុងសង្គ្រាមនេះ។  គ្រាប់ផ្លោង១៥៥មមនេះ​ មានលេខ​ THS856105-011 155MM M825​ បានប្រទះឃេីញនៅតំបន់វាលស្រែប្រជាពលរដ្ឋស្ថិតនៅភូមិ​សាស្ត្រស្រុកបន្ទាយអំពិល​ ខេត្តឧត្តររមានជ័យ។​

មន្ត្រីជំនាញបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាមានការប្រុងប្រយត្ន័ជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមដែលមានផ្សែងពុលនេះ​ ករណីជួបប្រទះសូមប្រញាប់រាយការណ៍មកកម្លាំងជំនាញCMAC ដេីម្បីចាត់វិធានការសុវត្ថិភាពជូន៕

អត្ថបទ៖ចតុមុខ

Share.