(ភ្នំពេញ)៖ កាលពីថ្ងៃទី ១២ ដល់ ១៤ សីហា ២០២៥ យោធាថៃបានរាយបន្លាលួស សំណាញ់ រនាំង និងដាក់កង់ឡាន នៅតាមកំណាត់ខ្សែព្រំដែន ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមចុចអាន៖ អភិបាលខេត្តបន្ទាយមានជ័យ ផ្ដល់អំណោយតង់កៅស៊ូ ជូនកម្លាំងជួរមុខទិសទី៣

  • ១២ សីហា៖ ចន្លោះបង្គោលព្រំដែន 46-47 ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
  • ១៣ សីហា៖ ចន្លោះបង្គោលព្រំដែន 42-43 ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
  • ១៤ សីហា៖ ប៉ុនប៉ងរាយបន្លាលួស នៅច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ប៉ុន្តែបញ្ឈប់បន្ទាប់ពីឃើញមានប្រជាពលរដ្ឋ កងកម្លាំងកម្ពុជា និងអ្នកសង្កេតការណ៍អន្តរជាតិ។

សូមចុចអាន៖ មេទ័ពល្មោភសង្រ្គា.ម ប៊ុនស៊ីន ផាតក្លាង ចង់វាយយកប្រាសាទរបស់ខ្មែរ មុនថ្ងៃចូលនិវត្តន៍ មិនញញើតច្បាប់អន្ដរជាតិ!

JBC ថា សកម្មភាពទាំងនេះជាការរំលោភលើស្មារតីនៃ MOU ឆ្នាំ 2000 និងច្បាប់អន្តរជាតិ បំផ្លាញលទ្ធផលការចរចាប្រចាំរវាងកម្ពុជា-ថៃ។

JBC ទាមទារឱ្យថៃរុះរើបន្លាលួស សំណាញ់ និងកង់ឡានភ្លាមៗ និងទប់ស្កាត់សកម្មភាពរំលោភបំពានបែបនេះមិនឱ្យកើតឡើងម្ដងទៀត។

សូមចុចអាន៖ សហរដ្ឋអាមេរិកស្វាគមន៍កិច្ចប្រជុំ GBC នៅម៉ាឡេស៊ី និងរំពឹងថាជាជំហានឆ្ពោះទៅមុខក្នុងការពង្រឹងបទឈប់បា.ញ់រវាងកម្ពុជា-ថៃ


Share.