
លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ (Cambodian Premier League) បានឈានដល់ការប្រកួតសប្តាហ៍ទី២ហើយ ដោយនៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នេះនឹងមានជំនួប២គូរប៉ះគ្នាមានដូចជាក្រុមគិរីវង់សុខសែនជ័យ ប៉ះ អឹមអូអាយ កំពង់ដេវ៉ា រីឯក្រុមអង្គរថាយហ្គឺរ ប៉ះ ព្រះខ័នស្វាយរៀង ។
កម្មវិធីប្រកួតសប្តាហ៍ទី២ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥

កម្មវិធីប្រកួតសប្តាហ៍ទី២ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥

ទិន្នន័យនៅសប្តាហ៍ទី១ អង្គរថាយហ្គឺរ ឈរកំពូលតារាងលីគកំពូលកម្ពុជា ក្រោយបញ្ចប់សប្តាហ៍ទី១ – Troryorng Media

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវកាលថ្មីឆ្នាំ ២០២៥-២៦ មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕

