ក្រុមអឹមអូអាយ កំពង់ដេវ៉ា រកបាន៣ពិន្ទុដំបូង ក្រោយឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ២-៤ នៅខេត្តតាកែវ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ០-៣ នៅខេត្តសៀមរាប នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ សប្តាហ៍ទី២ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។

លទ្ធផលការប្រកួតថ្ងៃទី១៦​ ខែសីហា ឆ្នាំ២០២៥

កម្មវិធីប្រកួតសប្តាហ៍ទី២ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥

គួរបញ្ជាក់ថា ការប្រកួត​ពាន​រង្វាន់​លីគកំពូលកម្ពុជា Cambodian Premier Leauge រដូវ​កាលថ្មី​ឆ្នាំ ២០២៥-២៦ មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.