បាត់ដំបង÷ រថភ្លើងដឹកប្រេងឥន្ធនះមួយខ្សែបានធ្លាក់ផ្លូវបណ្តាលឲ្យហៀរចាក់ប្រងចោលរាប់ម៉ឺនលីត្របង្កការភ្ញាក់ផ្អើលពេញក្រុងបាត់ដំបង។
ករណីស្រុតផ្លូវនាំឲ្យធ្លាក់ស៊ីតែនហៀរប្រេងចាក់ចោលនេះបានកើតឡើងនៅវេលាម៉ោងជាង ១១:០០នាទី ថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៥ ត្រង់ចំណុចក្រុមទី ៨ ក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។




ពលរដ្ឋបានអះអាងថា÷ មុនកើតហេតុគាត់បានឃើញរថភ្លើងដែលគ្រោះថ្នាក់បានធ្វើដំណើរក្នុងទិសដៅពីត្បូង ទៅជើងដោយចេញដំណើរពីស្ថានីយ៍រថភ្លើងក្រុងបាត់ដំបង ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុទំនងដោយសារផ្លូវដីជ្រាយស្រុតខ្លាំងក៏ខ្ទាតស៊ីតែនប្រេងម៉ាស៊ូតខ្ទាតចាក់ប្រេងចោលពេញដងផ្លូវរាប់ម៉ឺនលីត្រ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកដួស និងត្រងព្រោងព្រាត។

ខ្សែរថភ្លើងដែលគ្រោះថ្នាក់ខាងលើនេះបានដឹកជញ្ជូនប្រេងម៉ាស៊ូតជាច្រើនស៊ីតែន ក្នុងមួយស៊ីតែនៗផ្ទុកប្រេងរាប់ម៉ឺនលីត្រ ដោយស៊ីតែនចំនួន ៤បានខ្ទាយធ្លាក់ផ្លូវប៉ះពាល់ហៀរប្រេងបង់ខាត៕
ដោយ: ដំបងក្រញូង
