ព្រះវិហារ ៖ រថយន្តសាំយ៉ុងដឹកទំនិញថៃចំនួន៤គ្រឿង ឆ្លងកាត់តាមប្រទេសឡាវចូលមកកម្ពុជាតាមច្រកព្រំដែនកំពង់ស្រឡៅ ដោយមានទំនិញមួយចំនួនច្បាប់ហាមឃាត់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន កាលពីយប់ថ្ងៃសុក្រ ខែសីហា ឆ្នាំ២០២៥ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។


តាមសមត្ថកិច្ចបានឱ្យដឹងថា រថយន្តប្រភេទសាំយ៉ុងចំនួន៤គ្រឿង ដឹកទំនិញមកពីប្រទេសថៃ ដោយធ្វើការនាំចូលតាមប្រទេសឡាវ ឆ្លងកាត់ច្រកព្រំដែនកំពង់ស្រឡៅ ត្រូវបានគណបញ្ជាការឯកភាពស្រុកឆែប សហការជាមួយកម្លាំងយោធា ឃាត់ចាប់បាន ដោយមានទំនិញមួយចំនួនច្បាប់ហាមឃាត់ ។ ក្រោយឃាត់បាន រថយន្តទាំង៤គ្រឿងត្រូវបញ្ជូនរដ្ឋបាលស្រុកឆែប ដើម្បីឱ្យមន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាក់ស្តែង៕
អត្ថបទ៖តាតុងសែនជ័យ



