អ្នកចាំទី វីរ: ដារ៉ា និងកយ សាលីម រក្សា Clean Sheets ២ប្រកួតជាប់គ្នា ជួយ​អោយ​ព្រះខ័នរាជស្វាយរៀង រក្សាតំណត់​ត្រាល្អ​ ឈរកំពូលតារាង ២សប្ដាហ៍ជាប់គ្នា នៅ​លីគកម្ពុជា ឆ្នាំ២០២៥-២៦ បញ្ចប់​កាលពីយប់ថ្ងៃអាទិត្យ ទី១៧ ខែសីហា ។

ខណ:កីឡាករប្រេស៊ីល Patrick Robson របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីច្រើនជាងគេ Top-Scorer ៣គ្រាប់។

ឆ្លងកាត់​ ២ប្រកួត​ របស់​ព្រះខ័ន​រាជាស្វាយរៀង ឈ្នះ​ទាំង​២ និង​រក្សា​សំណាង​ទីមិន​អោយ​គេ​ស៊ុត​ចូល​សម្បូ ១គ្រាប់។

  • ថ្ងៃទី១០ សីហា ប្រកួត​ទី១ ឈ្នះណាហ្គាវើលដ៍ ៣-០
  • ថ្ងៃទី១៦ សីហា ប្រកួត​ទី២ ឈ្នះអង្គរថាយហ្កឺរ ៣-០

មាន ៦ពិន្ទុពេញ តាម​ពី​ក្រោយ​ដោយ បឹងកេត លេខ២ Tiffy Army FC លេខ៣ អង្គរថាយហ្គឺរ លេខ៤៕

Share.