កំពង់ចាម៖ នៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកកងមាស ដើម្បីប្រគល់អំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារវីរយុទ្ធជនម្នាក់។

អំណោយនេះត្រូវបានប្រគល់ជូនអ្នកស្រី អេន ស៊ីណា អាយុ ៣៨ ឆ្នាំ ជាភរិយា នៃលោក ផុន សុធា ជាទាហានកំពុងបម្រើការងារជួរមុខនៅចំណុចមុំបី ខេត្តព្រះវិហារ។ គាត់មានកូនចំនួន២នាក់ និងកំពុងរស់នៅក្នុងភូមិរាយប៉ាយកណ្ដាល ស្រុកកងមាស។ អំណោយរួមមាន៖ម៉ូតូ ១គ្រឿង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ថវិកាមួយចំនួន។

ទន្ទឹមនោះ គម្រោងផ្ទះថ្មី ១ខ្នង និងបង្គន់អនាម័យ ១បន្ទប់ ក៏ត្រូវបានចាប់ចាក់គ្រឹះព្រមគ្នាផងដែរ ដែលតាមមេជាងបានបញ្ជាក់ថា សំណង់នេះនឹងសាងសង់រួចរាល់នៅដើមខែក្រោយ ។ទាំងនេះ សបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីប្រមុខថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកត្តានាំឲ្យប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុខដុមរមនា ស្ថិតក្រោមម្លប់សុខសន្តិភាព សម័យតេជោ-ធិបតី ៕អត្ថបទ៖ អាចារ្យលាក់

Share.