ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៦ឆ្នាំ បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេសុីហើយកាលពីថ្ងៃទី១៨ សីហា កន្លងទៅ ដើម្បីចូលរួមការប្រកួតពានរង្វាន់ ASEAN U16 Girls’ Championship 2025 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយវៀតណាម និងមីយ៉ាន់ម៉ា ខណ:ការប្រកួតបើកឆាកត្រូវជួបវៀតណាម នៅថ្ងៃទី២១ សីហា ប្រកួតទី២ ជួបមីយ៉ាន់ម៉ា នៅថ្ងៃទី២៣ សីហា ២០២៥។
កម្មវិធីប្រកួត មានដូចខាងក្រោម៖

បញ្ជីឈ្មោះយុវនារីអាយុក្រោម១៦ឆ្នាំកម្ពុជា៖

គួរបញ្ជាក់ថា ពានរង្វាន់ ASEAN U16 Girls’ Championship បង្កើតឡើងដំបូងនៅឆ្នាំ២០០៩ ប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ ម្ចាស់ជើងឯកបានទៅលើអូស្រ្តាលី ក្រោយមកត្រូវបានខកខានរហូតដល់ឆ្នាំ២០១៧ ឡាវជាម្ចាស់ផ្ទះ ម្ចាស់ជើងឯកបានទៅលើថៃ ឆ្នាំ២០១៨ ឥណ្ឌូណេស៊ី ម្ចាស់ផ្ទះ ម្ចាស់ជើងឯកបានទៅលើថៃ ឆ្នាំ២០១៩ ថៃជាម្ចាស់ផ្ទះ ម្ចាស់ជើងឯកក៏បានទៅលើថៃ រហូតដល់ឆ្នាំ២០២៥ ទើបមានការរៀបចំជាថ្មី ដោយឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ៕


