កំពង់ធំ ៖ កម្លាំងនគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបហាងស៊ុបមួយកន្លែង កង្កប់បម្រើសេវាផ្លូវភេទ (សញចារកម្ម) ឃាត់ខ្លួនជនសង្ស័យ២នាក់ រំដោះជនរងគ្រោះ៥នាក់ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិ ត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ។

តាមនគរបាលបានឱ្យដឹងថា កម្លាំងជំនាញ ដោយមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តកំពង់ធំ បានចុះទៅបង្ក្រាបទីតាំង សញ្ចារកម្ម ខាងលើ ឃាត់ខ្លួនជនសង្ស័យ២នាក់ ស្រី១នាក់ និងរំដោះនារីរងគ្រោះចំនួន៥នាក់ ក្នុងនោះ អនីតិជនចំនួន៣នាក់។

ក្រោយបង្ក្រាប ជនសង្ស័យត្រូវបាននគរបាលនាំយកទៅសាកសួរនិងកសាងសំណុំរឿងនៅការិយាល័យជំនាញ ដើម្បីបញ្ជូនទៅតុលាកាខេត្ត រីឯនារីរងគ្រោះប្រគល់ឱ្យមន្ទីរសង្គមកិច្ចដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

