ក្រុមបាល់ទាត់ Al Nassr ក្រោមការដឹកនាំរបស់លោក Jorge Jesus នឹងត្រូវជួប Al-Ittihad វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Saudi Super Cup 2025 ថ្ងៃទី១៩ ខែសីហា ម៉ោង ៧:០០យប់ នៅកីឡដ្ឋាន Hong Kong Stadium កោះហុងកុង។

គួរដឹងថាពានរង្វាន់ Saudi Super Cup ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៣ ស្របពេលក្រុមបាល់ទាត់ Al-Hilal ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៥លើក ខណ: Al Nassr ឈ្នះ២លើក និង Al-Ittihad ឈ្នះ១លើក៕

