លោក Dejphon Chansiri សញ្ជាតិថៃ កំពុងជួបវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ក្រោយលោកត្រូវបានរកឃើញថាក្លិបមិនបានបើក​ប្រាក់បៀវត្សន៍ដល់កីឡាករ ក្រុមគ្រូបង្វឹក និងមន្រ្តី​បុគ្គលិក​ក្លិបជាច្រើនខែ កន្លងមក។

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ អ្នកគាំទ្រជាច្រើនអ្នកក្លិបរបស់ក្លិបបាល់ទាត់ Sheffield Wednesday សមាជិក​លីគទី២របស់ប្រទេសអង់គ្លេស បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង និងដេញម្ចាស់ក្លិបសញ្ជាតិថៃ ចេញពីតំណែងជាម្ចាស់ក្លិបគឺលោក Dejphon Chansiri ដោយសារវិបត្តិហិរញ្ញវត្ថុរបស់ក្លិប ។

គោលដៅរបស់អ្នកគាំទ្ររបស់ក្រុមបាល់ទាត់ Sheffield Wednesday គឺចង់ផ្លាស់ប្តូរទិសដៅរបស់ក្លិប​ដែលមានលោក Dejphon Chansiri ជនជាតិថៃ កំពុងឈរជើងជាម្ចាស់ក្លិបចាក់ចេញ​និងបង្ខំឱ្យម្ចាស់ក្លិបលក់​ក្លិបចេញ​ស្វែង​រក​ម្ចាស់ថ្មី។

ក្នុងកំឡុងពេលដែលអ្នកគាំទ្របានធ្វើ បាតុកម្ម ពួកគេបានរៀបចំជារូបមឈូសដែលតំណាងឱ្យ ការជិតដល់​ទី​បញ្ចប់​របស់ក្លិប បន្ទាប់ពីម្ចាស់​ក្លិរូបនេះបាន​ពន្យារ​ពេល​បើក​ប្រាក់បៀវត្សន៍ដល់កីឡាករ ក្រុមគ្រូបង្វឹក និងមន្រ្តី​បុគ្គលិក​ក្លិបជាច្រើនខែ កន្លងមក។

លើសពីនេះ វិបត្តិមួយនេះក៏បានរុញច្រានឱ្យក្លិបជាប់បម្រាមក្នុងការដោះដូរកីឡាករ (Transfer Ban) ថែមទៀតផងដោយសារហិរញ្ញវត្ថុមិនស្ថិតស្ថេរ នេះបើយោងតាមការចេញផ្សាយដោយ JTV News ។

សូមជម្រាបថាបច្ចុប្បន្ននេះក្លិបបាល់ទាត់ Sheffield Wednesday FC កំពុងស្ថិតនៅលីគទី២របស់ប្រទេស​អង់គ្លេស 󠁧󠁢󠁥󠁮󠁧󠁿 EFL Championship ដោយពីរប្រកួតដំបូងរដូវកាលថ្មីឆ្នាំ២០២៥-២៦ ចាញ់ទាំងប្រកួតឈរ​នៅ​ចំណាត់​ថ្នាក់លេខ២៤ ក្នុងចំណោមក្លិបចំនួន២៤៕

Share.