អាយុក្រោម២៣ឆ្នាំ ក្លាយជាម្ចាស់ជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍ Asean Women’s Championship​ឆ្នាំ២០២៥ ក្រោយឈ្នះលើជម្រើសជាតិនារីមីយ៉ាន់ម៉ា ១-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនៅកីឡដ្ឋាន Haiphong ប្រទេសវៀតណាម។

១គ្រាប់បាល់របស់ក្រុមអូស្ត្រាលី អាយុក្រោម២៣ឆ្នាំរកបានដោយកីឡាការិនី Holly Furphy នាទីទី៦៦ ខណៈជ័យជម្នះមួយនេះក្លាយជាលើកទី២របស់ខ្លួន ស្របពេលដែលកាលពីឆ្នាំ២០០៨ ធ្លាប់ឈ្នះជើងឯកម្តងក្រោយឈ្នះម្ចាស់ផ្ទះវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ។

មុនឡើងមកវគ្គផ្តាច់ព្រ័ត្រ ក្រុមជម្រើសជាតិនារី U23 អូស្ត្រាលី បានទម្លាក់ក្រុមម្ចាស់ផ្ទះវៀតណាម នៅវគ្គ៤ក្រុមចុងក្រោយ ដោយលទ្ធផល ២-១ ខណៈមីយ៉ាន់ម៉ា បានទម្លាក់ថៃ នៅវគ្គ៤ក្រុមដូចគ្នា ដោយលទ្ធផល ២-១ កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ។

ចំពោញះវគ្គដណ្តើមយកលេខ៣ គឺម្ចាស់ផ្ទះវៀតណាម បានយកឈ្នះថៃ ដោយលទ្ធផល ៣-១ កាលពីថ្ងៃទី១៩ ខែសីហា​ ឆ្នាំ២០២៥ កន្លងទៅ។

សូមជម្រាបថាពាន​រង្វាន់ ASEAN Women’s MSIG Serenity Cup 2025 គឺក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុង Group A ជា​មួយ​ក្រុមជម្រើសជាតិថៃ, វៀតណាម និងឥណ្ឌូណេស៊ី ដោយលែកពូល B មានក្រុមជម្រើសជាតិហ្វីលីពីន, មីយ៉ាន់ម៉ា អូស្ត្រាលី និងទីម័រខាងកើត។ ខណៈការប្រកួតពានរង្វាន់ផ្នែកនារីកម្រិតទ្វីបនេះ​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាយហ្វុង ប្រទេសវៀតណាម។

ពានរង្វាន់បាល់ទាត់ផ្នែកនារី ASEAN Women’s Cup (Asean women’s championship) បង្កើតឡើងដំបូងនៅឆ្នាំ២០០៤ ដោយក្រុមជម្រើសជាតិនារី ថៃ ឈ្នះច្រើនជាងគេ ចំនួន៤លើក, វៀតណាម ឈ្នះចំនួន ៣លើក, មីយ៉ាន់ម៉ា ឈ្នះចំនួន ២លើក, អូស្ត្រាលី U23, ជប៉ុន U23 និងហ្វីលីន ឈ្នះ១លើកដូចគ្នា ចំណែកឯប្រទេសដែលទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ គឺវៀតណាម៕

Share.