ស៊ីម៉ាក់ ៖ ប្រាសាទព្រះវិហារត្រូវបានរងគ្រោះដោយសារកងទ័ពសៀម បាញ់គ្រាប់ផ្លោង១៥៥មម គ្រាប់បែកចង្កោម និងគ្រាប់ជាច្រេីនប្រភេទទៀត ជាការឈ្លានពាន វាយប្រហារមកលើទឹកដីកម្ពុជា កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ បណ្តាលឱ្យរងខូចខាត បាក់បែក។

បើតាមលោក ហេង រតនា អគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាព កំចាត់មីន កម្ពុជា (ស៊ីម៉ាក់) បានសរសេររៀបរាប់ទាំងហួសចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែសីហានេះ ៖ « នៅពេលឃេីញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរថា រណ្តៅគ្រាប់ទាំងនោះខែ្មររៀបចំជីករណ្តៅបង្ហាញ ដេីម្បីលាបពណ៌បង្ខូចឈ្មោះថៃ ហេីយថៃជាជនរងគ្រោះទៅវិញ!!»។

អ្នកជំនាញរូបនេះ ចាត់ទុកទង្វើរបស់ថៃ គឺការកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.