សៀមរាប ៖ ទីតាំងស្តុក លក់បារីអេឡិចត្រូនិចមួយកន្លែងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលក្រុងសៀមរាប ចុះបង្ក្រាបកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

តាមស្នងការខេត្តបានឱ្យដឹងថា ទីតាំងខាងលើលក់ចាប់ហួយ តែបង្កប់លក់ដូរបារីអេឡិចត្រូនិច ត្រូវបានកម្លាំងជំនាញចុះត្រួតពិនិត្យរកឃើញ បារីអេឡិចត្រូនិច ចំនួន ៩០៧ដើម ក្បាលបារីអេឡិចត្រូនិច ចំនួន ៦១០៥ដើម និងបានបន្តធ្វើការស្រាវជ្រាវដល់លំនៅឋាន និងបានរកឃើញនូវ បារីអេឡិចត្រូនិច និងក្បាលបារីអេឡិចត្រូនិច សរុបចំនួន ៤០កេស បន្ថែមទៀតផងដែរ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងមករក្សាទុកដើម្បីចាត់ការតាមនីតិវិធី និងបានធ្វើកិច្ចសន្យាអប់រំណែរនាំ ដល់ម្ចាស់ទីតាំង និងម្ចាស់អាជីវកម្ម ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពលក់ដូរ និងការនាំចូលផលិតផល SISHA បារីអេឡិចត្រូនិក (ECigarett) និង អេចឈ៍ ធី ភី ដែលតែងហៅថា (Hybrid) ជាបន្តទៀត៕

អត្ថបទ៖ តាងសែនជ័យ

Share.