គណៈកម្មការព្រំដែនរួមកម្ពុជា តាមរយៈក្រសួងការបទេស និសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យភាគីថៃធ្វើការរុះរើឧបករណ៍ដែលដាក់រំលោភនៅក្នុងទឹកដីកម្ពុជាចេញវិញ ព្រោះទង្វើនេះជាសកម្មភាពបាន រំលោភលើការកសាង ទំនុកចិត្តគ្នា។

ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើក ឡើងថា អគ្គលេខាធិការដ្ឋានគណៈកម្មការព្រំដែនរួមកម្ពុជាឬហៅថាJBC កម្ពុជាតាមរយៈក្រសួងការបទេសកម្ពុជានៅថ្ងៃទី១៩សីហា ឆ្នាំ២០២៥ បានដាក់ការជំទាស់មួយចំពោះសកម្មភាពរបស់កងកំម្លាំងប្រដាប់អាវុធ ដែលបានដាក់ពង្រាយរបងខ្សែលួស បំពាក់សំណាញ់ខៅ្ម ដាក់កង់ឡាននៅតំបន់មួយចំនួននៅព្រំដែនក្នុងទឹកដីកម្ពុជា។

បើតាមក្រសួងការបរទេសកម្ពុជា ក្នុងស្ថានការណ៍នេះគណៈកម្មការJBC កម្ពុជាបានស្នើឱ្យថៃរុសរើឧបករណ៍ទាំងអស់ចេញពីតំបន់ ទាំងឡាយចេញពីទឹកដីកម្ពុជាដែលបានរំលោភ ដោយថៃ។ យើងយល់ឃើញថា សកម្មភាពទាំងនេះបានរំលោភ លើការកសាងទំនុកចិត្តគ្នា។ ដូច្នេះកម្ពុជា អំពាវនាវនិងស្នើឱ្យថៃគោរពពេញលេញនូវកាតព្វកិច្ចរួមគ្នា និងកាតព្វកិច្ចអន្តរជាតិ ទាំងអស់ ៕ 

Share.