ក្រុមម្ចាស់ផ្ទះ អយក ខេត្តត្បូងឃ្មុំ រកបាន៣ពិន្ទុ ក្រោយយកឈ្នះលើក្រុម អយក ខេត្តកំពង់ចាម ដោយលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦​សប្តាហ៍ទី៤ និងទី៥ ខណៈការប្រកួតបានធ្វើឡើងនៅ ទីលានបាល់ទាត់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ខេត្តត្បូងឃ្មុំ។

ក្រៅពីត្បូងឃ្មុំ ក្រុមកីឡាបាល់ទាត់ខេត្តស្វាយរៀង ក៏រកបាន៣ពិន្ទុពីខេត្តព្រៃវែង ដោយលទ្ធផល ៦-៣ ខណៈខេត្តសៀមរាប យកបាន២គ្រាប់ចុងម៉ោង លើខេត្តឧត្តរមានជ័យ។

លទ្ធផលការប្រកួតថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥

លទ្ធផលការប្រកួតថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២​ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។

ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១​ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

សូមរឭកថា ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ​២០២៤-២៥ កន្លងទៅ បាន​ទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។

ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (18th Hun Sen Cup) ត្រូវ​បាន​បង្កើតឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.