តាមរយៈសារព័ត៌មាន Khaosod បានចេញផ្សាយនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ ឱ្យដឹងថា នៅវេលាម៉ោង ១០ ទីក្រុងក្រុងបាងកករងចំហាយគ្រោះរញ្ជួយដី ៥.៤ វ៉ិចទ័រក្នុងជម្រៅ១០គីឡូម៉ែត្រពីប្រទេសភូមា។ បុគ្គលិក និងមន្ត្រីតាមក្រសួងស្ថាប័នរដ្ឋ និងឯកជនបានផ្អើលសម្រុករត់ចេញពីអគារភ្លាមៗ បន្ទាប់ពីពួកគេទទួលបានអារម្មណ៍ថា អគារយោគទៅយោគមកមានសភាពរំញ័រ ហើយភ័យខ្លាចក្រែងលបាក់ស្រុតដោយសារស្នាមប្រេះចាស់ៗ។

សាស្ត្រាចារ្យបណ្ឌិត Amorn Pimanmas ប្រធានសមាគមវិស្វកររចនាសម្ព័ន្ធនៃប្រទេសថៃបានបញ្ជាក់ថា ការរញ្ជួយដីនេះត្រូវបានគេជឿថាមានប្រភពមកពីឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសភូមា ប៉ុន្តែខុសទីតាំងនៃការរញ្ជួយដីកម្រិត ៧.៧ វ៉ិចទ័រកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។ ទីតាំងរញ្ជួយអាចមានចម្ងាយប្រហែល ២១១ គីឡូម៉ែត្រភាគនិរតីនៃស្រុក មេស៊ត ខេត្ត តាក និងចម្ងាយ ៤០០-៥០០ គីឡូម៉ែត្រពីទីក្រុងបាងកក ដែលសល់ចំហាយជាមួយនឹងកម្រិត ៥.៤ រ៉ិចទ័រ និងជម្រៅ ១០ គីឡូម៉ែត្រ។

ក្រៅពីអគារខ្ពស់ៗនៅទីក្រុងបាកកដែលមានសភាពរង្គើរំញ័រហើយនោះ អគារខ្ពស់ៗមួយចំនួននៅក្នុងខេត្ត ណុនថាប៊ុរី ក៏ទទួលរងការរញ្ជួយបណ្ដាលឱ្យវត្ថុសម្ភារៈញ័ររង្គើ ហើយបុគ្គលិកក្រុមហ៊ុនមានអារម្មណ៍ថាវិលមុខ និងភ័យខ្លាចអាគារបាក់សង្កត់ពីលើផងដែរ៕

Share.